លោក ចាន់ រស្មី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញបានចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ក្រោមអធិបតីភាព លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឌបាលខេត្តតាកែវ (អគារ ផអ៣)